ភ្នំពេញ៖ បុរសវ័យ៦០ឆ្នាំម្នាក់ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ(DM)បានចាប់រំលោភក្មេងស្រីអាយុ ១៥ ឆ្នាំជាបុគ្គលិកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនបានសម្រេច ហើយគំរាមមិនឲ្យប្រាប់ម្ដាយ និងថាបើហ៊ានប្រាប់នឹងបញ្ឈប់ពីការងារទាំងកូនទាំងម្តាយ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជា២ រសៀល នៅចំណុច ខារ៉ាអូខេ( DM)  តាមបណ្តោយផ្លូវ  ២១៥ កែងនឹងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។លុះមកដល់ព្រលប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលក្រោយពីម្តាយជនរងគ្រោះបានដឹកដៃកូន មកទាមទារឲ្យបុរសជាអ្នកគ្រប់គ្រងរូបនោះចេញមុខដោះស្រាយ។

ជនសង្ស័យមានឈ្មោះ អ៊ូ ហុងភេទប្រុស អាយុជាង៦០ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ កើតហេតុខាងលើ។

ចំណែកជនរងគ្រោះមានឈ្មោះ អ-ស-ជ ភេទស្រី អាយុ ១៥ ឆ្នាំមុខរបរបុគ្គលិកផ្នែករត់តុនៅខារ៉ាអូខេកើតហេតុខាងលើ ស្នាក់នៅម្ដុំបុរីកីឡា ខណ្ឌ 7 មករា មានស្រុកកំណើត នៅឯស្រុកស្រែអំបិល ខេត្តកោះកុង។

ជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុនៅ ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោងប្រមាណជា ២ រសៀល នាងបានមកធ្វើការប្រចាំការវេនថ្ងៃ ។លុះមកដល់ក្នុង ខារ៉ាអូខេកើតហេតុក៏បានឃើញជនសង្ស័យឈ្មោះអ៊ូ ហុង ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងខារ៉ាអូខេខាងលើនេះ។ ពេលនោះបុរសរូបនោះ មិនបានសួរនាំអ្វីនោះទេ ក៏បានចាប់រំលោភលើរូបគេទាំងកំរោលរហូតបានសម្រេច ហើយជនសង្ស័យក៏បានគំរាមថាបើហ៊ានប្រាប់ដល់ម្ដាយនឹងបញ្ឈប់ពីការងារទាំងពីរនាក់។ ពេលនោះនាងក៏មិនហ៊ានប្រាប់ម្តាយដែរ ខ្លាចអត់ការងារធ្វើទាំងពីរនាក់ម្តាយកូន។

បើតាមការរៀបរាប់ពីម្ដាយជនរងគ្រោះបានឲ្យដឹងថា លុះរំលងបានមួយថ្ងៃ រូបគាត់ជាម្ដាយមានការសង្ស័យក៏បានសួរនាំទៅលើកូនស្រីរបស់គាត់ឃើញយំផងនិងមានសភាពខុសធម្មតា ដោយសួរទៅសួរមក កូនស្រីរបស់គាត់បានប្រាប់ថាអ្នកគ្រប់គ្រងនៅខារ៉ាអូខេខាងលើចាប់រំលោភបានសម្រេចហើយគំរាមមិនឲ្យប្រាប់ម្តាយនោះទេ។ ពេលនោះកូនស្រីរបស់គាត់បានលាក់រឿងនេះ ព្រោះខ្លាចគេបញ្ឈប់ពីការងារទាំងពីរនាក់។ ក្រោយមករូបគាត់ជាម្តាយបាននាំកូនស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣  ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។លុះមកដល់ព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ដោយមិនឃើញសមត្ថកិច្ច មានចំណាត់ការទៅលើជនសង្ស័យ រូបគាត់ជាម្ដាយបានដឹកដៃកូនមកខារ៉ាអូខេកើតហេតុខាងលើឲ្យជនសង្ស័យចេញមុខមកដោះស្រាយគ្នា តែជនសង្ស័យនោះមិនព្រមចេញមុខដោះស្រាយទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះទៅផ្សាយផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកជនសង្ស័យឃើញសភាពមិនស្រួលបានទាញម៉ូតូឡើងជិះចេញពីខារ៉ាអូខេគេចខ្លួនបាត់ស្រមោល។

ម្ដាយនិងកូនស្រីជាជនរងគ្រោះ បានសំណូមពរទៅសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ និង រូបភាព ដោយ៖ ទូច វិច្ឆិកា

Share.