គិតចាប់ពីឆ្នាំ១៩៩២ ដែលពានរង្វាន់ Premier League និងChampions League បានប្តូរឈ្មោះមកឃើញថាមានកីឡាករ ចំនួន៦នាក់ហើយ ដែលមានសមត្ថភាពអាចឈ្នះពានរង្វាន់World Cup, Premier League និងChampions League ក្នុងអាជីពរបស់ខ្លួន។ កីឡាករទាំង៦នាក់នោះមាន៖
១) Fabien Barthez
Fabien Barthez ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំង។ អ្នកចាំទីរូបនេះធ្លាប់ឈ្នះពាន FIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ១៩៩៨ ហើយឈ្នះពាន Premier League ជាមួយក្លិប Manchester United ឆ្នាំ២០០០-០១ និង២០០២-០៣ និងឈ្នះពាន UEFA Champion League ឆ្នាំ១៩៩២-៩៣ ជាមួយក្លិប Marseille។

២) Theirry Henry
Theirry Henry ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំង។ ខ្សែប្រយុទ្ធរូបនេះធ្លាប់ឈ្នះពាន FIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ១៩៩៨ ហើយឈ្នះពាន Premier League ជាមួយក្លិប Arsenal ឆ្នាំ២០០១-០២ និង២០០៣-០៤ និងឈ្នះពាន UEFA Champion League ឆ្នាំ១០០៨-០៩ ជាមួយក្លិប FC Barcelona។

៣) Juliano Belletti
Juliano Belletti ជាអតីតសមាជិកក្រុមជម្រើសជាតិប្រេស៊ីល។ ខ្សែការពារស្ដាំរូបនេះធ្លាប់ឈ្នះពាន FIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ២០០២ ហើយឈ្នះពាន Premier League ជាមួយក្លិប Chelsea ឆ្នាំ២០០៩-១០ និងឈ្នះពាន UEFA Champion League ឆ្នាំ២០០៥-០៦ ជាមួយក្លិប FC Barcelona។

៤) Gerard Pique
Gerard Pique ជាអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ។ ខ្សែការពាររូបនេះធ្លាប់ឈ្នះពាន FIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ២០១០ ហើយឈ្នះពាន Premier League ជាមួយក្លិប Manchester United ឆ្នាំ២០០៧-០៨ និងឈ្នះពាន UEFA Champion League ឆ្នាំ២០០៧-០៨ និងឈ្នះជាមួយក្លិប FC Barcelona ក្នុងឆ្នាំ២០០៨-០៩,២០១០-១១ និង២០១៤-១៥។

៥) Pedro
Pedro ជាអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ។ ខ្សែបម្រើ-ប្រយុទ្ធរូបនេះធ្លាប់ឈ្នះពានFIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ២០១០ ហើយឈ្នះពាន Premier League ជាមួយក្លិប Chelsea ឆ្នាំ២០១៦-១៧ និងឈ្នះពាន UEFA Champion League ឆ្នាំ២០០៨-០៩,២០១០-១១,២០១៤-១៥ ជាមួយក្លិប FC Barcelona។

៦) N’Golo Kante
N’Golo Kante ជាសមាជិកក្នុងក្រុមជម្រើសជាតិបារាំង។ ខ្សែបម្រើកណ្ដាលរូបនេះធ្លាប់ឈ្នះពាន FIFA World Cup ជាមួយជម្រើសជាតិខ្លួននៅឆ្នាំ២០១៨ ហើយឈ្នះពាន Premier League ជាមួយក្លិប Leicester City នៅឆ្នាំ២០១៥-១៦ និងបន្តឈ្នះជាមួយក្លិប Chelsea ឆ្នាំ២០១៦-១៧ និងឈ្នះពាន UEFA Champion League ឆ្នាំ ២០២០-២១ ជាមួយក្លិប Chelsea៕
