បន្ទាប់​ពី​មាន​​សហការ​រវាង​ក្លិប​បាល់ទះ​ពាក់ព័ន្ធ​នានា ជាមួយ​​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ពេល​នេះ​កីឡាករ​​ថ្មី​ចំនួន​៦​​រូប បាន​​ធ្វើ​ដំណើរ​ចូលរួម​​បោះជុំរំ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរស​កម្ពុជា ហើយ​ ក្នុង​ត្រៀម​ខ្លួន​ហ្វឹកហាត់​រួម​គ្នា ដើម្បី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។

ក្នុង​ឱកាស​ចូល​ជំុរំ​ហ្វឹកហាត់​​ថ្ងៃអង្គារ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះលោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​​សំណេះសំណាល​​ជាមួយ​សមាជិក​ថ្មី​ទាំង​៦ ផង​ដែរ។

កីឡាករ​ទាំង​៦​រូប​មាន​ កីឡាករ ប៊ន ណារិទ្ធ, មឿន ម៉េងឡាយ, មាស វាសនា, ខុម ហុងទ្រី មក​ពី​ក្លិប​កីឡា​បាល់ទះ​ក្រសួង​មហាផ្ទៃ កីឡាករ សេង គឹមហាប់ មក​ពី​សមាគម​កីឡា​បាល់​ទះខេត្តសៀមរាប និងកីឡាករ​ ​ឌិន ស៊ីដែន មក​ពី​ក្លិប​កីឡា​បាល់​ទះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ចាម។

ចុងក្រោយសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​ក្លិប​បាល់ទះ​​នានា​ដែល​បាន​អនុញ្ញាត​ឱ្យ​កីឡាករ​​របស់​ខ្លួន ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​តំណាង​ឱ្យ​ជាតិ​នាពេល​ខាង​មុខ៕

Share.