ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ បានបេីកបរ កង់បីឥណ្ឌា ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុកនឹង ក្បាលព្រួញពុះចែកទ្រូងផ្លូវឡេីងស្ពានអាកាសស្ទឹងមានជ័យ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៍មានបានអោយដឹងថាមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីកកង់បីឥណ្ឌាពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HV-6340 បេីកបរទិសដៅពីកេីត ទៅលិច គោលបំណងឡេីងស្ពានអាកាសស្ទឹងមានជ័យ។ ស្រាប់តែមកដល់ចំណុចកើតហេតុ ទំនងជាគ្រប់គ្រងស្ថានភាពល្បឿនមិនបាន ដោយសារ តែបេីក លឿនពេក បានរេចង្កូត ទៅបុក ថ្មព្រួញពុះចែកទ្រូងផ្លូវ ឡេីងទៅស្ពានអាកាសស្ទឹងមានជ័យ បណ្តាលអោយកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ។ ចំណែកឯងអ្នកបេីកបរក៏រងរបួសផងដែរ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានខាង រថយន្តសាមុយបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកកង់បីឥណ្ឌា ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាល ខណ្ឌបឹងកេងកង ផ្នែកចរាចរណ៍ យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយទៀត៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ចិកា

Share.