ក្រចេះ ៖ នារីវ័យក្មេងម្នាក់ជាអ្នកបកប្រែភាសារចិន ប្រចាំក្រុមហ៊ុនរ៉ែមាស បានស្លាប់ដោយសារឆក់ខ្សែភ្លើង ខណៈដែលដេកនៅក្នុងបន្ទប់ ដាក់ដៃទៅប៉ះនឹងព្រីភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងក្រុមហ៊ុន សុឹងយន្តគ័ងយិកខូលអិលធីឌី រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសារចិន ស្នាក់នៅក្នុងក្រុមហ៊ុនកន្លែងកើតហេតុ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថា ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.