ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​អាមេរិក​និង​ទួរគី កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2021 FIVB Volleyball Women’s Nations Leagueដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ក្រោយ​រក​បាន​ជ័យជម្នះ​៤​លើក​ជាប់ៗគ្នា។

ពានរង្វាន់2021 FIVB Volleyball Women’s Nations League មាន​ក្រុម​ចូលរួម​ចំនួន​​១៦​ក្រុម​មក​ពី​៤​ទ្វីប រៀបចំ​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ក្រុម​ទាំង​អស់​ត្រូវ​ប្រកួត​វិលជុំ​​ចំនួន​១០​ប្រកួត​រៀងៗខ្លួន ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក៕

Telegram-Troryorng
Share.