ក្នុងនាមជាតារាល្បីមានប្រជាប្រិយភាព រឿងទិញអចលនទ្រព្យដូចជាផ្ទះគឺជារឿងមួយងាយស្រួលប្រៀបដូចជាបកសំបកចេក។ ប៉ុន្តែប្រសិនជាតារារូបនោះទិញជាអគារគឺជារឿងដ៏គួរឱ្យភ្ញាក់ខ្លាំងមួយ។ ថ្មីៗនេះមានសារព័ត៌មានក្នុងប្រទេសកូរ៉េបានចុះផ្សាយថា Song Hye Kyo បានទិញអគារមួយដែលមានតម្លៃ១៩.៥ពាន់លានវ៉ុន ដែលមានតម្លៃប្រមាណ ១៧,៥លានដុល្លារកាលពីអំឡុងខែដើមឆ្នាំ ២០២១នេះ។
សូមចុចអាន៖ យុទ្ធសាស្ត្រស្នេហាទាក់ទងគ្នាស្ងាត់ៗ Date គ្នាបែបសម្ងាត់តាម Idol កូរ៉េ!

អគារនៅក្នុងតំបន់ Hannam-Dong ក្នុងទីក្រុងសេអ៊ូលមានកំពស់៣ជាន់ត្រូវបានទិញក្នុងអំឡុងខែមិនាហើយបញ្ចប់កិច្ចសន្យាផ្ទេរឈ្មោះរួចរាល់នៅចុងខែមេសាឆ្នាំ២០២១។ ប្រឡូកចូលក្នុងអាជីពសិល្បៈ២០ឆ្នាំ Song Hye Kyo ស្ថិតក្នុងបញ្ជីឈ្មោះតារាដែលមិនចាប់អារម្មណ៍រឿងដាក់ទុនលើមុខជំនួញអចលនទ្រព្យ។
យោងតាមសេចក្ដីរាយការណ៍ព័ត៌មាន Song Hye Kyo ជាម្ចាស់អគារតម្លៃ២០ពាន់ដុល្លារឬប្រមាណជា១៨លានដុល្លារ។ នៅឆ្នាំ២០០៤ Song Hye Kyo បានទិញផ្ទះមួយមានតម្លៃ៥ពាន់លានវ៉ុន(ប្រមាណជា៤.៥លានដុល្លារ) ហើយក្រោយមកនៅឆ្នាំ២០០៨ តួឯកស្រីពីភាពយន្ត Descendants of the Son រូបនេះបានបន្តទិញវីឡាទំនើបដែលមានតម្លៃ៣ពាន់លានវ៉ុន (ប្រមាណជាង២.៦លានដុល្លារ)។ នៅឆ្នាំ២០១៧ តារាស្រីរូបនេះបានបន្តទិញផ្ទះដែលមានតម្លៃ៩.១ពាន់លានវ៉ុន (ប្រមាណ៨លានដុល្លារអាមេរិក)។

ព័ត៌មានក៏ចុះផ្សាយដែរថា តារាស្រីឈានមុខគេនៅប្រទេសកូរ៉េខាងត្បូងរូបនេះមិនត្រឹមតែមានអចលនទ្រព្យនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ ព្រោះនាងគឺជាម្ចាស់ Condominium ដែលមានតម្លៃជាង២ពាន់លានវ៉ុន ឬប្រមាណជា១.៨លានដុល្លារអាមេរិក។
Song Hye Kyo គឺជាតារាសម្ដែងកូរ៉េដែលមានឈ្មោះល្បីល្បាញនិងជាទីពេញនិយមទាំងនៅក្នុងប្រទេសកូរ៉េក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា រឿងភាគជាច្រើនរបស់តារាស្រីរូបនេះមានការពេញនិយមតាមដានទស្សនាយ៉ាងច្រើនពីអ្នកគាំទ្រខ្មែរ
ក្នុងនោះមានដូចជារឿង «បំណុលផ្ទះជំពាក់ស្នេហ៍» «និទាឃរដូវក្នុងបេះដូង» និង «ម្ចាស់ព្រះអាទិត្យ» ជាដើម៕
