ខេត្តព្រះសីហនុ÷ រថយន្តម៉ាក ភិចអាប់ ពណ៌ស​មួយគ្រឿង បានបុករះរថយន្តចំនួន 2 គ្រឿង និងម៉ូតូមួយគ្រឿងទៀត នៅវេលាម៉ោងប៉ុន្មាន 4 ទាបភ្លឺ ឈានចូលថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022 នៅតាមដោយវិថីឯករាជ្យ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍។


យោងតាមប្រភពសាក្សីដែលឃើញហេតុណ៍បានអោយដឹងថា នៅពេលដែលពួកគាត់កំពុងឈរលេងនៅមុខផ្ទះក៏ស្រាប់តែមានរថយន្តមួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយវិថីឯករាជ្យបានរេចង្កូតមកឆ្វេងបុកម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងផ្សេងទៀត រួចបានរុញបន្តទៅបុករថយន្តមួយគ្រឿងផ្សេងទៀតដែលនៅក្បែរនោះ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសក្នុងហេតុការនេះទេ។


ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ គឹម សុង នាយការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកសាងនីតិវិធី ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.