កណ្តាល ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹក នៅដងទន្លេបាសាក់ ចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចស្រង់ឡើងគោក ពិនិត្យកោសល្យវិច័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់អណ្តែតទឹក ហើយរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញ គ្រូពេទ្យ ចុះទៅដល់ចំណុចខាងលើ ស្រង់សពឡើងគោក ពិនិត្យជាក់ស្តែង ៖ សពបុរសខាងលើ កម្ពស់ប្រហែល១៦៥សម សក់ត្រង់ ស្លៀកខោខោប៊ូយជើងវែងពណ៌ខៀវ អត់មានពាក់អាវ មានសាក់រូបនាគនៅដើមដៃខាងស្តាំ , នៅកំភួនដៃមានសាក់អក្សសាក់ KBOy ,នៅកំភួនជើងខាងឆ្វេង មានអក្សរសាក់ LYM បើតាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ ស្លាប់ដោយសារលង់ទឹក ។

ក្រោយពិនិត្យកោសល្យវិច័យរួច សពត្រូវបាន
យកទៅកប់នៅក្រោយសាលាឃុំឈើទាល រងចាំបងប្អូន ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទ÷តាតុង សែនជ័យ

Share.