ខេត្តព្រះសីហនុ÷ សម្លេងបាញ់គ្នាចំនួន៣គ្រាប់ បណ្តាលឲ្យមានជនជាតិចិន ២នាក់ស្លាប់ និងម្នាក់របួស នៅក្នុងកាស៉ីណូមួយកន្លែង ដែលមានស្លាកយីហោ តុងហ្វាង ប៉ាលីរិន កាលម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅជិតមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ។


ក្រោយកើតហេតុភ្លាមភ្លាមៗគេបានឃើញសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុនិងបាន កំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុនៃការផ្ទុះអាវុធ និងវែកមុខខ្មាន់កាំភ្លើង ដើម្បីយកមកដាក់ទោសទៅតាមនីតិវិធីច្បាប់ផងដែរ។


ទាក់ទិនទៅនឹងករណីនេះផងដែរលោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុបានគូសបញ្ជាក់ថា ករណីផ្ទុះអាវុធនេះបានបង្កឱ្យជនជាតិចិនចំនួន 2 នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុហេតុ និងពុំមានអ្នករងរបួសនោះទេបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនឹងស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនជនបង្ក។


ដោយឡែកបើយោងតាមប្រភពពីសាក្សីនៅបែរកន្លែងកើតហេតុនៅលាម៉ោងកើតហេតុខាងលើមានករណីផ្ទុះអាវុធមួយកើតឡើង បង្ក​ដោយ​​ជនមិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ប្រេីប្រាស​អាវុធ​(កាំភ្លើង​)​ បាញ់ទៅលេី​ជនជាតិចិន​ចំនួន​ ០៣នាក់​បណ្តាល​ឱ្យ ជនជាតិចិន​ ចំនួន​០២នាក់​ បាន​ស្លាប់​ និងជនជាតិចិនម្នាក់​ទៀត​ត្រូវ​របួស​។ ប្រភពដដែលបានបញ្ជាក់បើយោងតាមនិយាយតៗគ្នាពីបុគ្គលិកក្នុងកាស៊ីណូដែលបានឃើញហេតុការណ៍បាននិយាយថា ករណីនេះកើតឡើងដោយសាររជម្លោះរឿងជំពាក់លុយរវាងជនរងគ្រោះនិងជនបង្ករហូតឈានដល់ការបាញ់បោះនេះតែម្តង៕

អត្ថបទ÷ក្រុងព្រះហនុ

Share.