សៀមរាប ៖ លោក សុឹង ប៊ុនណា ដែលគេស្គាល់ថា ជាឈ្មួញល្បីឈ្មោះម្នាក់ បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធរួចមក បាញ់ឡើងលើចំនួន៤គ្រាប់ ហើយចូលដេកក្នុងផ្ទះបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ធ្វើការឡោមព័ទ្ធផ្ទះពេញមួយយប់ រហូតដល់វេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបចូលឃាត់ខ្លួនបាន ។

តាមប្រភពមួយបានឲ្យដឹងថា លោកសុឹង ប៊ុនណា អាយុ៤៧ឆ្នាំ ជាអ្នកជំនួញម្នាក់ រស់នៅកន្លែងកើតហេតុ ហើយមុនកើតហេតុ លោក សុឹង ប៊ុនណា កើតជម្លោះជាមួយប្រពន្ធ រួចយកកាំភ្លើងខ្លីម៉ាកK59 បាញ់ឡើងលើចំនួន៤គ្រាប់ ហើយចូលសង្ងំដេកក្នុងផ្ទះបាត់ ។

ក្រោយពីមានផ្ទុះអាវុធ កម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធ ពេញមួយប់ រហូតដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ដកហូតបានអាវុធខ្លី ម៉ាកK59 មួយដើម លេខ2249 ផលិតនៅ ប្រទេសរុស្សុី បង់ចំនួន២ គ្រាប់៦គ្រាប់ ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យសមត្ថកិច្ចនាំទៅសាកសួរនៅស្នងការខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.