កីឡាករ Romário Alves ជនជាតិប្រេស៊ីល ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Tiffy Army FC យកព្រមចូលរួមជាមួយក្លិប Sisaket United F.C នៃក្របខណ្ឌ Thai League 3 លីគលំដាប់ទី៣ របស់ប្រទេសថៃ។

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ ធ្លាប់លេងបាល់ទាត់នៅក្លិបមួយចំនួនក្នុងប្រេស៊ីល និងឥណ្ឌូនេស៊ី មុនមកដល់កម្ពុជានៅឆ្នាំ ២០២០ ហើយក៏បន្តទៅចូលរួមជាមួយក្លិប Krabi FC នៃក្របខណ្ឌ Thai League 3 លីគលំដាប់ទី៣ ក្នុងជើងទី២រដូវកាល ២០២១/២២។

ក្លិបបាល់ទាត់ Sisaket United F.C ក្រោមការដឹកនាំរបស់លោក Velizar Popov បានបញ្ចប់រដូវកាល ២០២១/២២ ឈរលេខរៀងទី៥ ដោយឆ្លងកាត់២៤ប្រកួត ឈ្នះ១១ ស្មើ៧ និងចាញ់៦ មាន៤០ពិន្ទុ៕

Share.