នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដែលត្រូវនឹងទិវាកុមារអន្តរជាតិ អ្នកនាង ម៉ាក់ សែនសូនីតានិងស្វាមីលោក ប៉ុល វិបូបានបរិច្ចាគថវិកាទៅឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងនាមកូនប្រុសរបស់ខ្លួនកុមារា ប៉ុល បូនីតតូ។

នៅក្នុងសំណេរដែលអ្នកនាងម៉ាក់ សែនសូនីតា ហៅតូតា បានបង្ហោះនៅលើបណ្ដាញអ្នកនាងបានសរសេររៀបរាប់ថាកូនប្រុសតូចរបស់អ្នកនាង ប៉ុល បូនីតតូ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០ដុល្លារទៅកាន់មូលនិធិគន្ធបុប្ផា៖
«បូនីតតូ សុំចូលរួមបរិច្ចាគ500$ទៅមូលនិធិគន្ធបុប្ផាកម្ពុជា សុំជូតទឹកភ្នែកមាតាបិតាដែលមានបុត្រធីតាដែលឈឺនឹងកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យ…#ជួយអូនតូចផង #1$សង្គ្រោះជីវិតកុមារ»

ខណៈដែលគណនីហ្វេសប៊ុក Pol Bpneatto ដែលជាគណនីកូនប្រុសរបស់កញ្ញា នោះក៏បានផុសផងដែរថា៖«រីករាយទិវាកុមារអន្តរជាតិ #៤០០០រ ដើម្បីកុមារនៅកម្ពុជា #ខ្មែរជួយខ្មែរ»
ក្រៅពីឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនហើយនោះ អ្នកនាង តូតា ក៏បានធ្វើការអំពាវនាវក្នុងយុទ្ធនាការ #1$សង្គ្រោះជីវិតកុមារ ដើម្បីជាចំណែកមួយក្នុងការផ្សព្វផ្សាយឱ្យមានការចូលរួមជួយឱ្យបានកាន់តែច្រើននិងទូលំទូលាយផងដែរ។
សូមជំរាបផងដែរ ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១នេះគឺជាខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ដែលទិវានេះបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ១៩៥០ ក្នុងគោលបំណងក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅនិងផ្នែកច្បាប់៕
