ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំ ខណៈប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi បានសាទរកោះដែលគ្រប់គ្រងដោយខ្លួនឯងថា «សង្គមសេរីបំផុតមួយក្នុងពិភពលោក» នៅក្នុងសុន្ទរកថាទៅកាន់សភាក្នុងទីក្រុង តៃប៉ិ នាថ្ងៃ ពុធ ទី ០៣ ខែ សីហា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ទីក្រុងប៉េកាំងបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោក Pelosi នៅលើកោះមួយដែលខ្លួននិយាយថា ជាផ្នែកមួយនៃប្រទេសចិន ជាមួយនឹងសកម្មភាពយោធានៅក្នុងដែនទឹកជុំវិញកោះ ដោយការកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង ប៉េកាំង ​​​មកពន្យល់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ហើយចិនបានប្រកាសផ្អាកការនាំចូលកសិកម្មជាច្រើនពីតៃវ៉ាន់។

លោកស្រី Pelosi បានមកដល់ទីក្រុង តៃប៉ិ កាលពីយប់ថ្ងៃ អង្គារ ក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាស ឬ ជូនដំណឹង ប៉ុន្ដែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយនិយាយថា វាបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដោយមិនងាករេ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។

ថ្លែងទៅកាន់សភាតៃវ៉ាន់នាថ្ងៃ ពុធ នេះ លោកស្រី Pelosi បានសរសើរប្រធានាធិបតីតៃវ៉ាន់ Tsai-Ing Wen ដោយធ្វើឲ្យចិនមានការសង្ស័យថា អាមេរិកបានជំរុញឲ្យមានឯករាជ្យភាពជាផ្លូវការ ដែលជាបន្ទាត់ក្រហមសម្រាប់ប្រទេសចិន។

ទន្ទឹមនោះ លោកស្រី Pelosi បាននិយាយថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងពង្រឹងវិស័យឧស្សាហកម្មបន្ទះឈីប របស់អាមេរិកដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន ដែលវាបានផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង អាមេរិក-តៃវ៉ាន់។

ប្រធានសភាអាមេរិកចុងក្រោយដែលទៅកោះតៃវ៉ាន់គឺលោក Newt Gingrich បានមកទស្សនកិច្ចក្នុងឆ្នាំ ១៩៩៧

លោកស្រីបន្ដថា ឥលូវនេះសាមគ្គីភាពរបស់អាមេរិកជាមួយតៃវ៉ាន់មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយបន្ថែមថាការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ និង ពិភពលោកទាំងមូលនៅតែជាដែកថែប។

សូមជម្រាបថា នេះមិនមែនជាដំណើរទស្សនកិច្ចលើកដំបូងសម្រាប់អាមេរិកទៅកាន់កោះតៃវ៉ាន់នោះទេ ដោយប្រធានសភាអាមេរិកចុងក្រោយដែលទៅកោះតៃវ៉ាន់គឺលោក Newt Gingrich បានមកទស្សនកិច្ចក្នុងឆ្នាំ ១៩៩៧។ ប៉ុន្ដែដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នាពេលនេះកើតឡើងចំពេលដែលទំនាក់ទំនង ចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺន និង តានតឹង ហើយប្រទេសចិនបានលេចចេញជាកម្លាំងសេដ្ឋកិច្ច យោធា និង ភូមិសាស្រ្តនយោបាយដ៏មានឥទ្ធិពលខ្លាំងជាងអំឡុងត្រីមាសមុននេះ៕

ប្រភព៖ CNA

Share.