ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោងជាង៧យប់ថ្ងៃ៣ ខែសីហា ឆ្នាំ២០២២នេះ។ ដូចបណ្ដាប្រមុខការទូតផ្សេងទៀតដែរ ដំណើអញ្ជើញមកកាន់កម្ពុជារបស់ប្រមុខការទូតជប៉ុនរូបនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រហូតថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។

កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានផ្ញើសារជូនប្រជាជនកម្ពុជាអំពីចំណាប់អារម្មណ៍របស់ឯកឧត្តមក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនោះឯកឧត្តមបានអរគុណទឹកចិត្តប្រជាជនកម្ពុជាដែលចូលរួមរំលែកមរណទុក្ខចំពោះមរណភាពឯកឧត្តម ស៊ិន ស៊ូអាបេ និងអះអាងថាឯកឧត្តមទន្ទឹងរង់ចាំហូបអាម៉ុកខ្មែរពេលអញ្ជើញមកដល់ប្រទេសកម្ពុជា៕

Share.