ក្រុមបាល់ទះនារីជម្រើសជាតិអាមេរិកនិងទួរគី បន្តឈរកំពូលតារាងបណ្ដោះអាសន្នក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations Leagueដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី ក្រោយរកបានជ័យជម្នះ៥លើកជាប់ៗគ្នា។
ក្រោយចប់ប្រកួតវិលជុំ១០ប្រកួត ក្នុងចំណោមសមាជិកទាំង១៦ក្រុម ពានរង្វាន់2021 FIVB Volleyball Women’s Nations Leagueនឹងយកក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក។ ការប្រកួតដែលមិនបើកឱ្យទស្សនិកជនចូលទស្សនានេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១៕


