ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​អាមេរិក​និង​ទួរគី បន្ត​​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2021 FIVB Volleyball Women’s Nations Leagueដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ក្រោយ​រក​បាន​ជ័យជម្នះ​៥លើក​ជាប់ៗគ្នា។

ក្រោយ​ចប់​ប្រកួត​វិលជុំ​១០ប្រកួត ក្នុង​ចំណោម​សមាជិក​ទាំង​១៦ក្រុម ពានរង្វាន់2021 FIVB Volleyball Women’s Nations Leagueនឹង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក។ ការ​ប្រកួត​ដែល​មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.