ភ្នំពេញ ៖ អ្នកបើកបរម្នាក់ស្រវឹង ជោកជាំ បេីក រថយន្ត ឡង់គ្រីស័រ មួយគ្រឿង បោះពួយ យ៉ាង លឿន ខ្វះ ការ ប្រុងប្រយ័ត្ន ក៏ រេចង្កូត ទៅ បុក រះ ពីក្រោយ រថយន្ត តូយ៉ូតា ព្រូស ពីរគ្រឿង និង ម៉ូតូ កង់បី មួយ គ្រឿង ដែល ឈប់ចតស្ងៀម នៅ លើ ចិញ្ចើម ផ្លូវ ។ ហេតុការណ៍ នេះ បានកេីត ឡើង កាល ពី វេលា ម៉ោង ១២និង២០នាទីរំលង អធ្រាត្រ ថ្ងៃទី ៤ខែសីហា ឆ្នាំ ២០២២ត្រង់ ចំណុច ខាង មុខ ហាង កែវ ព្រិល តាមបណ្ដោយ ផ្លូវ ១០០៣ ក្នុងសង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ ។

តាមប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យ ដឹង ថា នៅ មុន ពេល កេីតហេតុ គេឃេីញ បុរស ម្នាក់ ស្រវឹង ជោកជាំ បេីកបរ រថយន្ត មួយ គ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9334 ធ្វើដំណេីរ តាមបណ្ដោយ ផ្លូវ ១០០៣ ទិសដៅ ពី ត្បូង ទៅ ជើង និងក្នុងល្បឿន យ៉ាង លឿន ។ លុះដល់ ចំណុច រថយន្ត នោះក៏ បាន រេចង្កូត ទៅ ខាងស្ដាំ ជ្រុល ទៅ បុក ពីក្រោយ រថយន្ត មួយ គ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-5484។ ដែល ឈប់ចតស្ងៀម នៅ លើ ចិញ្ចើម ផ្លូវ បណ្ដាល ឲ្យ រងការខូចខាត ផ្នែក ខាងក្រោយ យ៉ាង ដំណំ ។ ក្រោយមកបាន បុក ចំពីក្រោយ ម៉ូតូ កង់បី មួយ គ្រឿង ម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-8988 ដែល ឈប់ចតស្ងៀម ទន្ទឹម និង រថយន្ត តូយ៉ូតា ព្រូស ហេីយម៉ូតូ កង់បី ក៏ បាន ខ្ទាត ទៅមុខ ទៅ បុក ពីក្រោយ រថយន្ត មួយ គ្រឿង ទៀត ម៉ាក តូយ៉ូតា ព្រូស ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3554 ដែល ឈប់ចតស្ងៀម នៅ លើ ចិញ្ចើម ផ្លូវ បណ្តាល ឲ្យ ក្រពឹត ផ្នែក ខាង ក្រោយ ចំហៀង ខាង ឆ្វេង រីឯម៉ូតូ កង់បី បាន រងការ ខូចខាត ក្រពឹត ទាំង ផ្នែក ខាង មុខ និង ខាងក្រោយ។ ចំណែក ឯ រថយន្ត ឡង់គ្រីស័រ រងការខូចខាត ផ្នែក ខាង មុខ យ៉ាង ដំណំ ។

ភ្លាមៗ នោះ ដោយ រថយន្ត តូយ៉ូតា ព្រូស ពណ៌ ប្រផេះ មិន ចង់មាន រឿងរ៉ាវ វែង ឆ្ងាយ ក៏ ព្រម បេីក រថយន្ត ចេញ ទៅ បាត់ ដោយ មិន ទាម ទារ សំណង អ្វី នោះ ទេ ។ បន្ទាប់ មក សមត្ថកិច្ច មូលដ្ឋាន ក៏បាន ចុះធ្វេីការ អន្តរាគមន៍ ភ្លាមៗ។

ក្រោយ ពេលកេីត ហេតុ ក៏មាន តំណាង ខាងរថ ឡង់គ្រីស័រ បាន ចូល ខ្លួន មក ធ្វើ ដោះស្រាយ គ្នា ដោយ មិន ចង់មាន រឿងរ៉ាវ វែង ឆ្ងាយ ក៏ ព្រម យក ម៉ូតូ កង់បី និង រថយន្ត តូយ៉ូតា ព្រូស ទៅ ជួសជុល ឲ្យ ឡើង វិញ ដេីម្បី បញ្ចប់ រឿង នៅ និង កន្លែង កេីតហេតុ ៕

អត្ថបទ៖លី សុភ័ស្ត

Share.