អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់វ៉ាក់សាំង Sinovac របស់ចិនសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

វាគឺជាវ៉ាក់សាំងចិនទី ២ ដែលបានទទួលភ្លើងខៀវពីអង្គការសុខភាពពិភពលោកបន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម។

វ៉ាក់សាំងនេះ ត្រូវបានប្រើរួចហើយ នៅក្នុងប្រទេសជាច្រើន ហើយគេណែនាំឱ្យប្រើលើមនុស្សអាយុ១៨ឆ្នាំឡើង។

WHO បាននិយាយថា ការអនុម័តជាបន្ទាន់ មានន័យថា វ៉ាក់សាំងនេះ​«បំពេញតាមស្តង់ដារអន្តរជាតិសម្រាប់សុវត្ថិភាពប្រសិទ្ធភាព និងផលិតកម្ម»។

Telegram-Troryorng
https://t.me/troryorngmedia

ប្រភព៖ BBC

Share.