ទីបំផុតទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តលុបចោលទាំងអស់ចំពោះការអនុញ្ញាតឲ្យដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ក្រោយពីមានប្រតិកម្មពីមហាជនជាច្រើន ស្នើឲ្យពិចារណាលើការផ្ដល់ដីព្រៃតំបន់ភ្នំតាម៉ៅស្ទើរទាំងស្រុងទៅឲ្យក្រុមហ៊ុនឯកជន ដោយរក្សាទុកតំបន់នេះជាតំបន់អភិរក្សសម្រាប់ក្មេងជំនាន់ក្រោយ។

សូមចុចអាន៖ អភិបាលខេត្តតាកែវ៖ ការឈូសឆាយដីព្រៃនៅភ្នំតាម៉ៅដើម្បីអភិវឌ្ឍមិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្ត
សូមចុចអាន៖ អភិបាលខេត្តតាកែវ៖ ការឈូសឆាយដីព្រៃនៅភ្នំតាម៉ៅដើម្បីអភិវឌ្ឍមិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្ត

នៅលើផេកផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៃការសម្រេចចិត្តចំនួន ៣ចំណុច ដូចខាងក្រោមនេះ ៖

១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍ។

២. រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដី ដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។

៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

Share.