បន្ទាប់ពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បញ្ចេញ Poster អំពីស្ថិតិរបស់លោក Conor Nestor ដឹកនាំមួយឆ្នាំពេញដោយមិនបរាជ័យសោះក្នុងលីគកំពូលកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

ស្រាប់តែក្លិបបាល់ទាត់វិសាខា របស់លោក មាស ចាន់ណា បានបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ ស៊ុតដោយ Paulo Victor នៅនាទី៨៤’ នៅកីឡដ្ឋានស្វាយរៀង នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ខណ:ក្លិបកំពូលតារាងលីគទី២ អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ ស្គាល់រសជាតិចាញ់ជាលើកដំបូងដូចគ្នា ក្រោមថ្វីជើងនគរបាលជាតិ របស់លោក អ៊ុង កនយ៉ានិត ក្នុងលទ្ធផល ២-១ នៅទីលាន 7NG កាលពីម្សិលមិញនេះ។

ក្រោយចប់ការប្រកួតទាំងព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា នៅតែបន្តឈរកំពូលតារាងដូចគ្នាដដែល ក្រោយឆ្លងកាត់១៤ប្រកួត ឈ្នះ១១ ស្មើ២ និងចាញ់១ មាន៣៥ពិន្ទុ៕

Share.