អ្នកគាំទ្រប្រហែលជាមិនទាន់ភ្លេចនោះទេ កាលពីប៉ុន្មានថ្ងៃមុនអ្នកនាងពេជ្រ សោភានិងគូស្នេហ៍គឺលោក ឈឹម សក្កដាធ្លាប់ផុស Caption និងរូបភាពនាំសំណើចម្ដងរួចមកហើយ ប៉ុន្តែម្ដងនេះរូបភាពនិងសំណេរអ្នកនាងពេជ្រ សោភា ពេញដោយភាពផ្អែមល្ហែមប៉ុន្តែមានបង្កប់ការបញ្ជាក់កម្មសិទ្ធិផ្ដាច់មុខ។
សូមចុចអាន៖ ព្រោះ Caption ៖ លោក ឈឹម សក្កដាទទួល៣ដៃពីអ្នកនាង ពេជ្រ សោភា ឡើងជាំមុខ!

យ៉ាងណាមិញតារាចម្រៀងរបស់ផលិតកម្មហង្សមាសបានផុសសំណេរមួយទៀតនៅលើផេកផ្លូវការរបស់ខ្លួនដែលធ្វើឱ្យហ្វេនមានការចាប់អារម្មណ៍ខ្លាំងជាបន្តទៀតគឺហាមមិនឱ្យគូស្នេហ៍របស់ខ្លួនផុសរូបជាមួយនឹងស្រីណាទាំងអស់ ទោះជាក្នុងលក្ខខ័ណ្ឌការងារក៏ដោយ។
«ប្រាប់អោយហើយខែនេះពេញមួយខែ ជារបស់ខ្ញុំ
