យោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថានៅថ្ងៃ FIFA Day នឹងរៀបចំការប្រកួតមិត្តភាពនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយប្រទេសឥណ្ឌា និងសិង្ហបុរី នៅកីឡដ្ឋាន Thong Nhat ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

*ចំណាត់​ថ្នាក់​​របស់ក្រុម​ទាំង៣ FIFA Ranking កំណត់ដោយសហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)៖
– វៀតណាម FIFA Ranking លេខ៩៧
– ឥណ្ឌា FIFA Ranking លេខ១០៤
– សិង្ហបុរី FIFA Ranking លេខ១៥៩។

កាលវិភាគប្រកួតមិត្តភាព FIFA Day៖
– ថ្ងៃទី២១ ខែកញ្ញា វៀតណាម vs សង្ហបុរី នៅកីឡដ្ឋាន Thong Nhat
– ថ្ងៃទី២៤ ខែកញ្ញា ឥណ្ឌា vs សង្ហបុរី នៅកីឡដ្ឋាន Thong Nhat
– ថ្ងៃទី២៧ ខែកញ្ញា វៀតណាម vs ឥណ្ឌា នៅកីឡដ្ឋាន Thong Nhat៕

Share.