ថ្មីៗនេះ Selena Gomez បានបើកកកាយនិយាយពីជីវិតផ្ទាល់ខ្លួនក៏ដូចជាផែនការអនាគត នៅពេលដែលនាងដកឃ្លាឆ្ងាយពីឧស្សហកម្មតន្ត្រី។

យោងតាមសារព័ត៌មាន The Things អ្នកគាំទ្រជាច្រើនមិនសូវជាសប្បាយចិត្តនិងសាទរនោះឡើយ នៅពេលឮពាក្យ«ចូលនិវត្តន៍»នៅជាប់ឈ្មោះរបស់ Selena ប៉ុន្តែហ្វេនៗរបស់កញ្ញាកុំអាលកើតទុក្ខនិងព្រួយបារម្ភអ្វីឱ្យសោះព្រោះមើលទៅអាចនឹងកើតមានឡើងនោះឡើយ បើទោះជាថ្មីៗនេះ Selena បាននិយាយពីរឿងផ្ទាល់ខ្លួនក៏​ដូចជាផែនការអនាគតនៅពេលនាងឃ្លាតឆ្ងាយពីឧស្សាហ៍តន្ត្រីក្ដី។

Selena ទើបតែប្រារព្ធកម្មវិធីខួបកំណើតអាយុ៣០ឆ្នាំជាមួយនឹងមិត្តភក្ដិសម្លាញ់ Taylor Swift យ៉ាងសប្បាយរីករាយដែលធ្វើឱ្យអ្នកគាំទ្ររំភើបនិងរីករាយដូចគ្នា។ នៅពេលដែលអាយុឈានដល់ក្បាល៣ពិតណាស់ តារាចម្រៀងរូបនេះគិតដល់បញ្ហាជីវិតនិងអ្វីដែលខ្លួនចង់ដើរចេញ។

ទោះជាស្ត្រីជាច្រើនភ័យខ្លាចចំពោះអាយុដែលកើនឡើង ប៉ុន្តែ selena ហាក់មិនសូវជាខ្វល់ខ្វាយប៉ុន្មាននោះឡើយនាងបាននិយាយថា៖ «កើនអាយុមើលរាងចម្លែក ប៉ុន្តែខ្ញុំពេញចិត្ត។ ហើយវាធ្វើឱ្យខ្ញុំបានរកឃើញរឿងថ្មីក្នុងជីវិត។និយាយដោយស្មោះត្រង់ទៅ ខ្ញុំរីករាយដែលខ្លួនឯងចាស់។ ពេលនេះខ្ញុំអាយុ៣០ឆ្នាំហើយ។ ខណៈដែលខ្ញុំស្វាគមន៍រឿងរ៉ាវដែលផ្លាស់ប្ដូរទៅរកការរីកចម្រើននោះ ខ្ញុំក៏ចាប់ផ្ដើមគិតដល់អ្វីដែលខ្ញុំត្រូវធ្វើផងដែរ។ ខណៈនេះខ្ញុំក៏កើតមានសំនួរមួយដែរគឺចាកចេញចេញពីសិល្បៈចម្រៀង។ និយាយបែបនេះបានសេចក្ដីថានាងប្រាថ្នាចង់បានអ្វីដែលលើសពីគ្រាន់តែជោគជ័យក្នុងអាជីពចម្រៀង។

ថ្វីត្បិតតែនាងមិនបានបញ្ជាក់ថានាងចង់ចាកចេញពីរង្វង់សិល្បៈឆាប់ៗនេះ ដោយ Selena បានបើកចិត្ត និយាយពីគម្រោងចូលនិវត្តន៍នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ។ ប៉ុន្តែអ្នកគាំទ្រជឿជាក់ថារឿងនេះនឹងមិនឆាប់កើតឡើងនោះទេ។

ក្រៅពីនិយាយដល់រឿងចូលនិវត្តន៍ហើយនោះ Selena ក៏បាននិយាយដល់រឿងរឿងរៀបការផងដែរដោយនាងបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់រៀបការឆាប់ៗហើយកា្លយជាម្ដាយម្នាក់។ នេះគឺជាការលើកឡើងយ៉ាងខ្លីបន្ទាប់ពីនាងបានរៀបចំកម្មវិធីជប់លាងអបអរវ័យ៣០ឆ្នាំរបស់នាង។

សម្រាប់អ្វីដែលតារាចម្រៀងរូបនេះលើកឡើងអាចនឹងមិនធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលនោះឡើយ ព្រោះធ្វើជាតារាមានកេរ្តិ៍ឈ្មោះកិត្តិយសជាមនុស្សរបស់មហាជន ប្រាកដជាធ្វើឱ្យតារាស្រីរូបនេះហត់នឿយជាក់ជាមិនខាន។ ជាងនោះទៀតអ្នកគាំទ្រគ្រប់គ្នាយល់ឃើញថាតារាស្រីរូបនេះច្បាស់ជាក្លាយជាអ្នកម្ដាយដ៏ល្អម្នាក់ជាក់ជាមិនខាន នៅពេលណាមួយនោះមកដល់ ប៉ុន្តែអ្នកគាំទ្រក៏សង្ឃឹមថានឹងបានស្ដាប់ចម្រៀងរបស់នាងបានយូរជាបន្តទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.