យោង​តាម​ផេក​ «ร้องข้ามกำแพง» ដែល​ជា​ផេក​របស់​កម្មវិធី​ «The Wall Song» ជា​ភាសា​ថៃ​ទើប​នឹង​ប្រកាស​មុន​នេះបន្តិច​​​ពោល​គឺ​​នៅ​ថ្ងៃ​ទី​២​ ខែ​ មិថុនា ឆ្នាំ២០២១​នេះថា ​កម្មវិធី​របស់​ថៃ​មួយ​នេះ​បាន​លក់​សិទ្ធិ​ផលិត​​(កម្មសិទ្ធិ​បញ្ញា)​ ឱ្យ​ប្រទេស​នៅ​បែក​អឺរ៉ុប​ចំនួន​៧​​និង​បែក​អាស៊ី​ចំនួន​១​។

សូមចុចអាន៖ ចាប់​ខ្លួន​អតីត​អ្នក​ចាត់​ការ ​និង​ មិត្ត​ភក្ដិ​ស្និទ្ធស្នាល​តារា​ល្បី​ករណី​បង្កើត​ព័ត៌មាន​អាស្រូវ​!

កម្មវិធី​ «The Wall Song» បាន​ធ្វើ​ការ​លក់​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ឱ្យ​ទៅកាន់​ប្រទេស​ចំនួន​ ​ រួម​មាន​៖ ប្រទេស​បារាំង ប្រទេស​ អ៊ីតាលី​ ប្រទេស​ ហូឡង់ ប្រទេស​បែលហ្សិក ប្រទេស​អេស្ប៉ាញ​ ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​តួ​គី​ ខណៈ​ប្រទេស​អាស៊ី​​តែ​មួយ​គត់​​ដែល​ទិញ​សិទ្ធិ​​បញ្ញា​ទៅ​ផលិត​​នោះ​គឺ​ប្រទេស​ស្ថិត​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដូច​គ្នា​គឺ​ប្រទេស​ វៀតណាម។​

កម្មវិធី​ The Wall Song គឺ​ជា​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍​ Workpoint មាន​ចាក់​ផ្សាយ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍​ វេលា​ម៉ោង​៨​និង​៥​នាទី​យប់​។ កម្មវិធី​នេះ​មាន​សិល្បករ​ចូលរួម​ចំនួន​៣​រូប​ចូលរួម​បន្ទាប់​មក​សិល្បករ​ដែល​ជា​តារា​កិត្តិយស​ត្រូវ​ច្រៀង​គូ​ជាមួយ​នឹង​ដៃ​គូ​របស់​ខ្លួន​ដែល​នៅ​មួយ​ចំហៀង​ម្ខាង​ទៀត​ដែល​ត្រូវ​ខណ្ឌ​ចែក​ដោយ​ជញ្ជាំង​មិន​អាច​មើល​គ្នា​ឃើញ​នោះ​ទេ​ គឺ​ស្ដាប់​តែ​សំឡេង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចម្រៀង​ចប់​ត្រូវ​ទស្សន៍ទាយ​ឈ្មោះ​របស់​ដៃ​គូ​ដែល​ច្រៀង​ជាមួយ​នឹង​ខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ចាត់​ទុក​ថា​ជា​អ្នក​ឈ្នះ​ក្នុង​កម្មវិធី​៕

Telegram-Troryorng
Share.