អាជ្ញាធរខេត្តបន្ទាយមានជ័យបានជូនដំណឹងនៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ចំនួន១០៧នាក់បន្ថែមទៀតបានជាសះស្បើយឡើងវិញនៅក្នុងខេត្តជាប់ព្រំប្រទល់រវាងកម្ពុជាថៃមួយនេះ។
អ្នកជំងឺដែលជាសះស្បើយទាំងនោះរួមមាននៅ មណ្ឌលព្យាបាល Crystal 07 ចំនួន 10នាក់ (ស្រី 7នាក់) មណ្ឌលព្យាបាល Grand Diamond ចំនួន 49នាក់ (ស្រី 19នាក់) មណ្ឌលព្យាបាល Crown Resort 06ចំនួន នាក់ (ស្រី 6នាក់) មណ្ឌលព្យាបាល Memory ចំនួន 2នាក់(ស្រី 1នាក់) មណ្ឌលព្យាបាលតាំងប៊ុនហេង ចំនួន 25នាក់ (ស្រី 14នាក់) សាកលវិទ្យាល័យមានជ័យចំនួន 5នាក់ (ស្រី 2នាក់) មណ្ឌលព្យាបាល តាឡាក់ចំនួន ចំនួន 8នាក់ (ស្រី 4នាក់) មណ្ឌលព្យាបាល Parama ចំនួន ចំនួន ចំនួន 2នាក់ (ស្រី 0នាក់)៕





