អាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនចោរលួចដែកនិងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នៅថ្ងៃថ្ងៃទី ០២ ខែមិថុនាឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី 31 ខែមិថុនាឆ្នាំ 2021 មានប្រជាពលរដ្ឋបានឃើញជនសង្ស័យ លីដែកនៅក្នុងបុរីមុទិតា នៅក្នុងភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ដោយមានការសង្ស័យពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអាវុធហត្ថ ចុះទៅឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ រឿន សាវង្ស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនគេមានគ្នាច្រើននាក់ តែងតែចូលលួចដែក និងសម្ភារ:ផ្សេងៗទៀតក្នុងបុរីមុទិតានេះ￸ជាញឹកញាប់ ដោយឡែកនៅថ្ងៃទី៣១ ខែឧសភា នេះ￸ រូបគេមកលួចតែម្នាក់ឯងទេ ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ￸៕

អត្ថបទនិងរូបភាព៖ភ្នាក់ត្រយងប៉ោយប៉ែត

Share.