ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ បែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ខែមិថុនាឆ្នាំ ២០២១នេះ។

 រដ្ឋបាលរាជធានី បានទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។

បើតាមរដ្ឋបាលរាជធានភ្នំពេញ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ បែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយនាពេលកន្លងមក មាកន្លែងខ្លះ បានប្រែក្លាយជាកន្លែង នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ ពាសវាលពាស កាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ៕

Share.