ភ្នំពេញ៖មានស្ត្រីម្នាក់បានលោតចេញពីលើអគាព្រីនផ្លាស្សា មិនដឹងជាជាន់ទីប៉ុន្មាន មកទើលើជាន់ទី 5b បណ្ដាលអោយបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយមិនដឹងមូលហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង 2:10 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2022 ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុកម្លាំងសន្តិសុខឈរជើងការពារនៅមជ្ឈមណ្ឌលព្រីនផ្លាស្សាបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃអធិការដ្ថាននគរបាលខណ្ឌចំការមន ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើសពស្ត្រីរងគ្រោះ។

សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានទេថា តើករណីនេះ ជាករណីឃាតកម្មឬក៏ករណីលោតដោយខ្លួនឯងយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតករណីនេះ។សពស្ត្រីរងគ្រោះមិនត្រូវបានសមត្ថកិច្ចស្គាល់អត្តញ្ញាណនៅឡើយទេ គ្រាន់តែបញ្ជាក់ថាមាឌធំ សំបុរស វ័យប្រមាណ 40 ឆ្នាំ។

នេះមិនមែនជាលើកទី១នោះឡើយ ដែលមានករណីមនុស្សធ្លាក់ឬក៏លោតពីលើអគារដែលមានជនបរទេសរស់នៅ ច្រើនមួយនេះជាពិសេសជនជាតិចិន៕

អត្ថបទ៖លី សុភ័ស្ត

Share.