អាជីវករ បានលក់ដូររំលោភលើចិញ្ចើមផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់​ចរាចរណ៍។ ទីតាំងស្ថិតនៅ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាប់គល់ស្ពានជិតផ្សារច្បារអំពៅ) នាថ្ងៃទី១១ សីហា ២០២២ វេលាម៉ោង ៦:០០នាទីព្រឹក។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានត្អូញត្អែរ ពីការលក់ដូរមិនមានសណ្ដាប់ធ្នាប់ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ព្រឹក នៅក្រោមស្ពានដោយសារបងប្អូនអាជីវករ បានយកចំណីរចិញ្ចើមផ្លូវ ធ្វើជាទីកន្លែង លក់ដូរ ចតម៉ូតូ រ៉ឺម៉ក កង់បី នឹងមិនខ្វល់ពីសុវត្ថិភាព ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងជាយថាហេតុ នៅចុះពីស្ពានច្បារអំពៅទៅខាងផ្លូវព្រែកប្រា។

ទាំងនេះគឺជាការសារសំណូមពរពីខាងបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់ អ្នកសារព័ត៌មានអោយជួយផ្សាយ ដើម្បីបានដឹងដំណឹងដល់សមត្ថកិច្ចមូលដ្ឋាន ជួយចុះធ្វើអន្តរាគមន៍ផង៕

រាយការណ៍ដោយ៖ ទូច វិចិ្ឆកា

Share.