រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងនៅយប់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន៣៣នាក់បានឆ្លងកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំទល់រវាងកម្ពុជានិងវៀតណាមមួយនេះ។

គិតត្រឹមថ្ងៃនេះ នៅស្វាយរៀងមនុស្សសរុបចំនួន៩១៣នាក់បានឆ្លងកូវីដ១៩ អ្នកជាសះស្បើយសរុបចំនួន៤៦៣ អ្នកកំពុងសម្រាក ព្យាបាលចំនួន៤៤៣ និងអ្នកបាត់បង់ជីវិតចំនួនសរុប០៦នាក់៕

Share.