ក្រុមកំពូលតារាងនៃលីគលំដាប់ទី២ Cambodian League 2 អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ បានរងបរាជ័យជាលើកទី២ ក្រោមថ្វីជើង ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Cambodia Airway។

គ្រាប់បាល់ជ័យជម្នះរបស់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក Botioba Bouyaloua Jean ស៊ុតបញ្ចូលទីដោយកីឡាករលេខ២២ DICKO IBRAHIM ABOU នៅនាទី៥១’។

បច្ចុប្បន្ន អគ្គិសនីកម្ពុជា បន្តឈរកំពូលតារាងដដែលក្រោយឆ្លងកាត់១៥ប្រកួត ឈ្នះ១១ ស្មើ២ និងចាញ់២ មាន៣៥ពិន្ទុ ខណ:លេខ២ កោះកុងអេហ្វស៊ី មាន៣២ពិន្ទុ និង ISI ដង្កោសែនជ័យ មាន៣២ពិន្ទុដូចគ្នា៕

Share.