ក្លិបបាល់ទាត់អធិររាជដំរីឦសាន ប្រកាសជូនដំណឹងដល់បងប្អូនកីឡាករទាំងអស់ក្នុងខេត្តរតនគិរី ឱ្យបានជ្រាបថាអំពីការជ្រើសរើសកីឡាករជាច្រើននាក់ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ចំនួនពីរដូចខាងក្រោម៖
១-ពានរង្វាន់បាល់ទាត់កីឡាជាតិលើកទី៣
២-ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត លើកទី១៧) ឆ្នាំ២០២៣ ខាងមុខនេះ។

ដូច្នេះដើម្បីឆ្លើយតបការរីកចំរើន និងការអភិវឌ្ឍលើវិស័យបាល់ទាត់ក្នុងខេត្តបាន ទាល់តែមានសាលាបណ្តុះបណ្តាលធនធានកីឡាករក្នុងខេត្ត គឺជាកត្តាចាំបាច់បំផុត។ ក្លិបបាល់ទាត់អធិរាជដំរីឦសាន មានសាលាបណ្តុះថ្នាល ផ្តល់ឱកាសដល់យុវជនដែលស្រលាញ់ចូលចិត្ត និងមានឆន្ទះខ្ពស់លើវិស័យបាល់ទាត់ឱ្យចូលរួមជាមួយក្លឹបឱ្យបានច្រើនកុះករ។

លក្ខខណ្ឌនៃការជ្រើសរើសកីឡាករ៖
– កីឡាករត្រូវមានកម្រិតអាយុចាប់ពី១៦ឆ្នាំឡើងទៅ
– សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ
– រូបថត ៤×៦ ចំនួន២សន្លឹក
– កីឡាករត្រូវមានក្រមសីលធម៌ល្អ និងការទទួលខុសត្រូវខ្ពស់
– មានបទពិសោធន៍លេងបាល់ច្រើនឆ្នាំកាន់តែប្រសើរ។

កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ រហូតទៅ។ ទីតាំងទទួលការចុះឈ្មោះកីឡាករ នៅតារាងបាល់ទាត់ស៊ីត្រា ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង៕

Share.