យោងតាមការរបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានឲ្យដឹងថាកីឡាករ Khonesavanh Keonouchanh វ័យ១៨ឆ្នាំរបស់ក្លិបបាល់ទាត់ Xang Noi FC ត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅប្រទេសអុីតាលី ក្រោយធ្វើតេស្តជាប់ជាមួយវិទ្យាស្ថានបាល់ទាត់អុីតាលី Rome City Soccer Club។

កីឡាករ Khonesavanh Keonouchanh (ហៅក្រៅថា Jackie) បច្ចុប្បន្នគឺជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម១៩ឆ្នាំ ដោយធ្លាប់បានទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់ក្នុងប្រទេសបារាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ នៅពេលដែលគេលេងឲ្យ U15 និង U16 របស់ក្លិប AS Cannes និង AS Monaco ដែលប្រកួតប្រជែងក្នុងការប្រកួតជើងឯកប្រចាំតំបន់។

Jackie គឺជាកីឡាករឆ្នើមមួយរូប ពោលគឺបានបន្តពង្រីកសក្តានុពល និងសមត្ថភាពរបស់គេក្នុងវិស័យបាល់ទាត់ចាប់តាំងពីបង្ហាញខ្លួនឲ្យឈុត U15 ឡាវលើកដំបូងក្នុងឆ្នាំ ២០១៨។ ហើយបន្តជាក៏បានលេងឲ្យក្រុម U16 ឡាវក្នុងឆ្នាំ ២០១៩ និងបច្ចុប្បន្ន U19 ឡាវ។

វិទ្យាស្ថានបាល់ទាត់អុីតាលី Rome City Soccer Club បានថ្លែងថា៖«Jackie នឹងហ្វឹកហាត់នៅប្រទេសអុីតាលីរយៈពេល ៤ ឆ្នាំ ខណៈរូបគេក៏បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅទីនោះផងដែរ៕

.

Share.