ព្រះសីហនុ៖ (ព័ត៌មានបឋម) សមត្ថកិច្ចតាមឆ្លក់បង្ក្រាបបានជនសង្ស័យចំនួន៧នាក់ជាបមឋ និងសារធាតុគ្រឿងញៀនជាច្រើនគីឡូ និងច្រើនតោន ។

ប្រត្តិបការណ៍នេះធ្វើឡើងនៅវេលាម៉ោង០៩កន្លះយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានកិច្ចសហការគ្នាពីម្ចាស់សុំណុំរឿងពីមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងដឹកនាំសម្របសម្រួលដោយលោកហ៊ួត វិចិត្រ ព្រះរាជអាញ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាលលើផ្ទៃសមុទ្រ និង នគរបាលចំណុះឲ្យស្នងការខេត្ត ចេញកម្លាំងចុះបង្ក្រាបក្រុមឧក្រិដ្ឋជន កំពុងធ្វើសកម្មភាពលើកទំនិញគ្រឿងញៀនឡើងលើអូប័រ នៅចំណុចផែ ក្រោយផ្ទះវីឡាមួយកន្លែង ក្បែរផ្លូវកែងចូលទៅកោះព្រាប ក្រុងព្រះសីហនុ ។

ភ្លាមៗនោះសមត្ថកិច្ច បានឃាត់ខ្លួនសង្ស័យជនជាតិចិនម្នាក់ ស្នាក់នៅក្នុងផ្ទះវីឡានេះ និង បន្តតាមស្រាវជ្រាវដល់ផ្ទះល្វេងមួយកន្លែងទៀត នៅក្រោយកាសុីណូយ៉ាព័រ តាមបណ្តោយផ្លូវសេតេ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បានចំនួន០៥នាក់ និងប្រមូលភស្តុតាងមួយចំនួនទៀតពីក្នុងផ្ទះល្វេងខាងលើ។

ដោយក្រុមឧក្រិដ្ឋមានគ្នាច្រើន កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានចេញចាប់ប្រផិតប្រភិង ដោយបុរសជនជាតិចិនម្នាក់ទៀតបាន បើករថយន្តម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2X-8725 រត់គេចខ្លួនដល់មហាវិថីជំទាវម៉ៅ ក្បែរចំណុចខ្មែរធ្វើបាន ត្រូវបានសមត្ថកិច្ចចាប់បានវ៉ៃខ្នោះភ្នាមៗ និងដកហូតបានអាវុធខ្លីមួយដើម និងសម្ភារៈផ្សេងៗក្នុងរថយន្តខាងលើទៀត ។

យោងតាមការបញ្ជាក់ប្រាប់ខ្លីៗរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា ចំពោះសារធាតុញៀនខាងលើយើង ពុំទាន់បានវេកញ៉ែកមានប្រភេទអ្វីខ្លះ និង មានទម្ងន់ប៉ុន្មានគីឡូនិង ប៉ុន្មានតោននៅឡើយទេ៕

អត្ថបទ៖​ ក្រុងព្រះសីហនុ

Share.