នគរបាលមូលដ្ឋានប្រមូលស្រុកថ្មគោល បានប្រមូលកាំភ្លើង និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមជាច្រើនប្រគល់ឲ្យមន្ត្រីកំចាត់មីនដើម្បីកម្ទេចចោល នៅថ្ងៃទី០៣ ខែមិថុនា ២០២១នេះ។

លោកវរសេនីយ៍ទោ អ៉ឹង សុវណ្ណ អធិការរងស្រុកថ្មគោល បានប្រាប់ឲ្យដឹងថា ក្រោមកិច្ចសហការ​ ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលតាពូង ប៉ុស្តិ៍តាម៉ឺន និងប៉ុស្តិ៍អន្លង់រុន បានប្រគល់នូវអាវុធធុនធ្ងន់ រួមជាមួយនិងគ្រាប់កាំភ្លើងផងដែរ សរុបចំនួន ១០គ្រាប់ និងដើម ប្រគល់ទៅឲ្យ មន្ត្រីអង្គភាពចម្ចាត់មីនប្រចាំខេត្តបាត់ដំបង ដើម្បីយកទៅរក្សាទុក នៅកន្លែងសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោល។

អាវុធ និងគ្រាប់យុទ្ធភ័ណ្ឌខាងលើរួមមាន: គ្រាប់បែកដៃចំនួន ០២គ្រាប់ គ្រាប់កាំភ្លើងប្រភេទគាំទ្រ​​ ចំនួន ០១ គ្រាប់ គ្រាន់មីនប្រភេទ ៧២A ចំនួន ០១ គ្រាប់ រួមទាំងកាំភ្លើងប្រភេទ B៤០ ចំនួន ០១ ដើម  B៤០,៥ ចំនួន ០១ដើម និងកាំភ្លើង RPD ចំនួន ០១ ដើម ។

ប្រភពនគរបាលដដែល បន្តថា  អាវុធ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ នៅសេសសល់ពីសម័យសង្គ្រាម ដោយមួយចំនួននៅមានគុណភាព និងមួយចំនួនទៀតខូចគុណភាពអស់ទាំងស្រុងតែម្តង គឺនគរបាលមូលដ្ឋានប្រមូលបានពីស្រែចម្ការរបស់ប្រជាកសិករ៕

អត្ថបទ៖ ដំបង ក្រញូង

Share.