នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្លិបបាល់ទាត់​ Shimizu S-Pulse បានរៀបចំការប្រកួតដែលដាក់ឈ្មោះថា «Cambodia Day» ជាលើកទី២ ក្នុងជំនួបស្មើ ១ទល់នឹង១ ជាមួយក្រុម Yokohama Reysol នៅលីគកំពូលជប៉ុន J1 League ក្នុងនោះផងដែរកីឡាស៊ូម៉ូ Taika Hayakata Miyagino បានអញ្ជើញជាភ្ញៀវពិសេស ដើម្បីផ្តល់ពាក្យលើកទឹកចិត្តដល់កីឡាករ។

ខណ:ទិវាកម្ពុជា ឬ Cambodia Day លើកទី១ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ជំនួបរវាងក្រុម Shimizu S-Pulse និង Yokohama F Marinos នៅកីឡដ្ឋាន IAI Stadium Nihondaira Shimizu បានបញ្ចប់ដោយលទ្ធផលស្មើគ្នា២ទល់នឹង២ពីមុខអ្នកទស្សនាជាង៨០០០នាក់។

គួររលឹកកាលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម អ៊ឹង រចនា បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Taica និងក្លិបបាល់ទាត់ Shimizu S-Pulse ដើម្បីដាក់ Logo «Cambodia: Kingdom of Wonder» នៅលើឯកសណ្ឋានរបស់ក្រុមបាល់ទាត់ Shimizu S-Pulse ក្នុងន័យចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជា។

ក្រុមហ៊ុន Taica Corporation ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ចុះហត្ថលេខាជាមួយ ក្លិបបាល់ទាត់ជប៉ុន Shimizu S-Pulse ដើម្បីដាក់ logo ខាងលើឯកសណ្ឋាន (លើខោផ្នែកខាងមុខខាងឆ្វេង) របស់ក្រុមកីឡាបាល់ទាត់នេះ៕

Share.