«ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ពៅ សុភា ប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ពៅ សុភា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។» នេះជាសារចូលរួមរំលែកទុក្ខ ពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។



ទន្ទឹមគ្នានេះ ឯកឧត្តម ជា សុមេធី បានណែនាំដល់បងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធាន

ការ៣ការពារៈ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំៈ
កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផ្សេងៗ។

Share.