ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ (U18 Youth League 2022) ឆ្នាំ២០២២ សប្ដាហ៍ទី១២ វគ្គ៨ក្រុមចុងក្រោយ ក៏បានបញ្ចប់ជោគជ័យទាំង៨គូ ដោយយុវជន U18 វិសាខា,ភ្នំពេញក្រោន, បន្ទាយមានជ័យ និង សាលាកីឡាបាល់ទាត់ជាតិ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– វិសាខា អេហ្វស៊ី ៣-០ សាលាតម្រង់ទិសខេត្តកំពង់ចាម
– ភ្នំពេញក្រោន ៣-០ សាលាតម្រង់ទិសខេត្តស្វាយរៀង
– អង្គរថាយហ្គឺរ ១-២ សាលាកីឡាបាល់ទាត់ជាតិ
– សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ ២-១ ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ។

សម្រាប់កម្មវិធីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែសីហា៖
– វិសាខា អេហ្វស៊ី Vs ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៨:០០ព្រឹក ទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន
– ភ្នំពេញក្រោន Vs សាលាកីឡាបាល់ទាត់ជាតិ វេលាម៉ោង ៨:០០ព្រឹក ទីលាន សាលាកីឡាជាតិបាទី៕

Share.