សមាជិករបស់ក្លិបបាល់ទាត់ PSG តារាបាល់ទាត់ឆ្នើមប្រេស៊ីល Neymar Jr បានបង្ហាញចំណាប់អារម្មណ៍របស់គេនៅលើបណ្តាញសង្គម Twitter ថាបទចម្រៀងថ្មីដេលមានចំណងជើងថា «Pink Venom» របស់ក្រុមចម្រៀងនារី K-POP គឺ BLACKPINK ពិរោះ។

បទចម្រៀង Pink Venom ជា​បទដែលជា​ប្រភេទតន្រ្តី Hip-Hop ដែល​មាន​សម្លេង​ទាក់ត្រចៀកគួរឲ្យចង់ស្ដាប់ ​ប្លង់ថតក៏អស្ចារ្យ ជាមួយ​នឹងការរួមបញ្ចូលគ្នានៃអត្ថន័យបទចម្រៀងដ៏ប្លែកទៀតនោះ ក្រោយក្រុម​នេះ​ស្ងាត់​ចេញ​បទ​រួមគ្នា​រយៈពេល​ជិត ២ ឆ្នាំ ពោល​គឺ​តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។

សម្រាប់រដូវកាលថ្មីនេះ Ligue 1 លីគកំពូលបារាំង 2022–23 ខ្សែប្រយុទ្ធ Neymar បង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក Christophe Galtier ពោលគឺស៊ុតបញ្ចូលទី៥គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុម Assist ៦លើក ជួយឲ្យ PSG ឈរកំពូលតារាង ដោយលេង៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ៕

Share.