ប្រជាប្ររដ្ឋនៅភូមិវឿនសៀនបានចូលព្រៃរកផលអនុផលព្រៃឈើ នៅចំណុច ភ្នំថ្មកំបោរក្នុងភូមិសាស្ត្រឃុំ ស្រុកបុរី អូរស្វាយសែនជ័យបានប្រទះរថយន្ត(បាកុង)ជិតទៅ១០គ្រឿង មានផ្ទុកឈើមូលពេញៗរថយន្ត។

ពលរដ្ឋមានចម្ងល់ថា អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តស្ទឹងត្រែងមិនបានដឹងទេឬក៏ទទួលបានលាភសក្ការៈពីសំណាក់ក្រុមឈ្មួញឈើ ។

លោកឃាងវ៉ាន អាយុ៤៥ ឆ្នាំរស់នៅភូមិឃុំខាងលើនេះ បានប្រាប់ដល់ភ្នាក់ងារត្រយងថា រថយន្តនេះបានចូលកាប់ឈើក្នុងព្រៃសហគមន៏ពេលថ្ងៃសំចតសម្ងំនៅក្នុងព្រៃពេលយប់ប្រមាណម៉ោង០៧ទើបបើកចេញទៅរកទិសដៅ  ដែលគេនាំយកទៅអារដោយមានប្រើម៉ាស៊ីនស្វ័យប្រវត្តិ នៅក្រុងក្រុមហ៊ុនមួយដែលស្ថិននៅមិនឆ្ងាយពីតំបន់នេះ។

ពាក់ព័ន្ធទៅនឹងករណីនេះ ភ្នាក់ងារសារព័ត៌មានត្រយងញូវស៍ មិនទាន់អាចស្វែងរកការបំភ្លឺពីសំណាក់មន្ត្រីជំនាញទទួលខុសត្រូវលើផ្នែកព្រៃឈើបាននោះឡើយ ក្រៅពីមន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះឆ្លើយយ៉ាងខ្លីថា មិនហ៊ាននិយាយទេ  កុំចេះដឹងរឿងគេច្រើនពេក៕

Share.