
លោកអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ KIMURA Hiroyuki ជនជាតិជប៉ុន នឹងដឹកនាំប្រកួត រវាងក្រុមម្ចាស់ផ្ទះបារ៉ែន ជាមួយក្រុមកម្ពុជា នៅវេលាម៉ោង១១:៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន Bahrain National Stadium ក្នុងទីក្រុង Amman។ នេះបើយោងតាមការចេញផ្សាយរបស់វិបសាយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ការប្រកួតនៅយប់នេះ មានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទូរទស្សន៍ BTV News ផងដែរ។ បើតាមវិបសាយរបស់ FIFA ក្រៅពីលោក KIMURA Hiroyuki កាន់កញ្ចែលើទីលាន ក៏មានជំនួយការចំនួន៣រូបដូចជាលោក Takumi Takagi ជនជាតិជប៉ុនដូចគ្នា ជាអាជ្ញាកណ្ដាលទី១ លោក Isao Nishihashi ជនជាតិជប៉ុន ដែរជាអាជ្ញាកណ្ដាលទី២ និងលោក KIM Jong Hyeok ជនជាតិកូរ៉េខាងត្បូង ជាមន្រ្តីអាជ្ញាកណ្ដាលទី៤។

ក្រុមជម្រើសជាតិកម្ពុជា ត្រូវចូលរួមប្រកួតវគ្គជម្រុះពូល C ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដោយមានក្រុមអ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និងហុងកុង។ ប្រកួតដែលនៅសេសសល់នេះធ្វើឡើងនៅប្រទេសបារ៉ែន ក្រៅពីជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា កម្ពុជា ត្រូវបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា៕
