ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ បានប្រកាសសាលក្រមឲ្យជនជាប់ចោទឈ្មោះ ហេង សៅរស្មី ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាទាហានជើងទឹក (កូនប្រសា) រួចផុតពីបទចោទប្រកាន់ និងប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ ភេទស្រីអាយុ ៣០ ឆ្នាំ (កូនបង្កើត) ពន្ធនាគារ១៣ខែ ជាប់ចោទពីបទ ហិង្សាដោយអចេតនា។​

នៅក្នុងសំណុំរឿងខាងលើនេះ ដើមឡើយអ្នកទាំងពីរជាប់ចោទ ពីបទឃាតកម្ម ប៉ុន្ដែដល់ថ្ងៃប្រកាសសាលក្រមតុលាការសម្រេចកែប្រែបទចោទ។ ជនរងគ្រោះឈ្មោះ ប៊ុន សុវណ្ណា អាយុ៦០ឆ្នាំបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២១ ស្ថិតនៅបុរីមួយកន្លែងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្ដីប្រពន្ធមួយគូបានឈ្លោះ ប្រកែកគ្នានិងវាយប្រតាយប្រតប់គ្នាខណៈពេលនោះឪពុកបានចូលទៅឃាត់ ក៏បណ្តាលឲ្យត្រូវនិងកាំបិត ៕

អត្ថបទ៖ ចតុមុខ

Share.