ភ្នំពេញ÷ បុរសម្នាក់រងរបួសធ្ងន់ ក្រោយបើកកង់បីឥណ្ឌាបត់ឆ្វេង មិនប្រយ័ត្នបុករថយន្ដព្រូសមួយគ្រឿងតាមបណ្ដោយផ្លូវ 30 ម៉ែត្រ នាវេលាម៉ោង 10:50 នាទីយប់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានអយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ- 2995 ធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស៊ីញ៉ូបត់ឆ្វេងក៏ជ្រុលចង្កូតទៅបុករថយន្ដព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BB-4073 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលរថយន្តក្រពិតទ្វារអស់មួយចំហៀង ។ ចំណែកម៉ូតូកង់បី ក្រឡាប់ផ្ងារជើងរបួសធ្ងន់២នាក់ ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ បានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូកង់បីឥណ្ឌាយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ លី សុភ័ស

Share.