នៅក្នុងពិធីបិទការប្រកួតលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យលើកឡើងថាក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងប្រកួតមិត្តភាពជាមួយសិង្ហបុរី នៅថ្ងៃបើកឆាកពានរង្វាន់បាល់ទះសម្តេចតេជោ ហ៊ុនសែន ឆ្នាំ២០២២ ក្នុងខែតុលា ខាងមុខ។

លោក​បណ្ឌិត បន្តទៀតថា៖«ក្រៅពីប្រកួតមិត្តភាពទល់នឹងសិង្ហបុរី ក្រុមជម្រើសជាតិបាល់ទះកម្ពុជាក៏មាន Tour ហោះចេញទៅប្រកួតនៅក្រៅប្រទេសដូចជាសិង្ហបុរី, វៀតណាម, ហ្វីលីពីន ឬក៏ ឥណ្ឌូនេស៊ី ដែលស្ថិតក្នុងគម្រោងផែនការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា អាស្រ័យលើកញ្ចប់ថវិកា»។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម៖ ថៃ ថា ​ក្រោយ​ចាញ់​កម្ពុជា ធ្វើ​ឱ្យ​ខ្លួន​រក​​មិន​មេដាយ​​ជា​លើក​ដំបូង គិត​ពី​ឆ្នាំ​១៩៨៣ មក

គោលបំណងនៃការប្រកួតមិត្តភាពអន្តរជាតិ គឺដើម្បីវាស់ស្ទង់គុណផលកីឡារបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដកស្រង់យកបទពិសោធន៍ចាញ់ឈ្នះជារឿងមួយ ប៉ុន្តែយើងត្រូវរកចំណុចខ្វះខាតយកទៅកែឆ្នៃ ដើម្បីដំណើរឆ្ពោះទៅ​​កីឡាស៊ីហ្គេមលើទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Share.