សមាគមបាល់ទាត់របស់ប្រទេសចិន (CFA) បានប្រកាសដាក់ទណ្ឌកម្មលើកីឡាករ Henrique Dourado ជនជាតិប្រេស៊ីល លេងតំណែងជាខ្សែប្រយុទ្ធ មិនឲ្យលេងនៅលើទីលានរយ:ពេល១២ខែ និងពិន័យជាទឹកប្រាក់ ¥200k ឬស្មើនឹង ៣ម៉ឺនដុល្លារ។

ហេតុការណ៍កើតឡើងក្នុងជំនួបរវាងក្រុម Wuhan Yangtze ប្រកួតស្មើ ២-២ ទល់នឹងក្រុម Henan SSLM នៅនាទី១៥’ កីឡាករ Henrique Dourado មានចេតនារត់បុកអាជ្ញាកណ្តាល Ma Ning ខាងក្រោយមួយទំហឹង បន្ទាប់ពីជម្លោះពាក្យសំដីរវាងអ្នកទាំងពីរបានកើតឡើង។

ទស្សនាវីដេអូនៅខាងក្រោម៖

ខ្សែប្រយុទ្ធ Henrique Dourado មានឈ្មោះពេញ José Henrique da Silva Dourado កើតនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៨៩ បច្ចុប្បន្នមានវ័យ៣២ឆ្នាំ ខណ:រូបគេគឺជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ Santos FC ផងដែរ៕

Share.