បាត់ដំបង÷ អាជ្ញាធរប្រទេសថៃបានបញ្ជូនសាកសពពលករខ្មែរម្នាក់ដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ មកប្រគល់ឲ្យសាច់ញាតិវិញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វែក។

នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាបុរសម្នាក់មកប្រគល់ឲ្យអាជ្ញាធរមានសត្ថកិច្ច នាស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិគីឡូ ១៣ ( ភ្នំដី ) ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះចេង ម៉ូវ ភេទប្រុស អាយុ ៤២ឆ្នាំ បានជួបគ្រោះចរាចរកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នៅលើទឹកថៃ ក្នុងខេត្តឈុនបុរី។

ក្រោយទទួលបានដំណឹងពីភាគីថៃ សមត្ថកិច្ចស្រុកសំពៅលូន បានស្រាវជ្រាវស្វែងរកសាច់ញាតិក្រុមគ្រួសារជនរងគ្រោះ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារជាប្រពន្ធដែលមានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.