ឆ្លងកាត់៤សប្តាហ៍នៅលីគកំពូលរបស់ប្រទេសអង់គ្លេស English Premier League 2022/23 មានតែ៣ក្រុមប៉ុណ្ណោះមិនទាន់ស្គាល់ជ័យជម្នះជូនអ្នកគាំទ្រពោលគឺមានដូចជា Everton, Wolves និង Leicester City។

– ក្លិបបាល់ទាត់ Everton ក្រោមការដឹកនាំរបស់លោក Frank Lampard ឈរលេខរៀងទី១៨ តំបន់កាត់ចោល លេង៤ប្រកួត ស្មើ២ និងចាញ់២ មាន២ពិន្ទុ។

– ក្លិបបាល់ទាត់ Wolves ក្រោមការដឹកនាំរបស់លោក Bruno Lage ឈរលេខរៀងទី១៩ តំបន់កាត់ចោល លេង៤ប្រកួត ស្មើ២ និងចាញ់២ មាន២ពិន្ទុ។

– ក្លិបបាល់ទាត់ Leicester City ក្រោមការដឹកនាំរបស់លោក Brendan Rodgers ស្ថិតនៅបាតតារាង ពោលគឺលេង៣ប្រកួត ស្មើ១ និងចាញ់៣ មាន១ពិន្ទុប៉ុណ្ណោះ។

សម្រាប់កម្មវិធីប្រកួតរបស់ក្រុមទាំង៣នៅសប្តាហ៍ទី៥៖
– ថ្ងៃទី៣១ ខែសីហា ម៉ោង២:០០នាទីរំលងអធ្រាត្រ Leeds United vs Everton នៅកីឡដ្ឋាន Elland Road
– ថ្ងៃទី០១ ខែកញ្ញា ម៉ោង១:៣០នាទីរំលងអធ្រាត្រ AFC Bournemouth vs Wolver នៅកីឡដ្ឋាន Vitality 
– ថ្ងៃទី០២ ខែកញ្ញា ម៉ោង២:០០នាទីរំលងអធ្រាត្រ Leicester City vs Man United នៅកីឡដ្ឋាន King Power។

Share.