ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ Bayern Munich ​បាន​ថត​រូប​​ជុំ​​គ្នា​លក្ខណៈ​ក្រុម​កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ ដោយ​ម្នាក់ៗ​​មាន​កាន់​ស្រា​បៀរ​នៅ​នឹង​ដៃ​ផង​ដែរ ប៉ុន្តែ​មាន​តែ​កីឡាករចំណូលថ្មី២រូប​ Sadio Mané និង Noussair Mazraoui ដែល​អត់​​បាន​កាន់​ស្រា​បៀរ​នឹង​គេ។

មូលហេតុដែល Sadio Mané និង Noussair Mazraoui បានស្នើសុំទៅកាន់ក្លិប FC Bayern Munich មិនកាន់កែវភេសជ្ជៈដែលមានជាតិអាកុល (ស្រា) អំឡុងពេលថតរូបផ្សាយពាណិជ្ជកម្មអោយដៃគូរសហការរបស់ក្លិបជាមួយក្រុមហ៊ុនស្រាបៀនោះទេ ដោយរូបគេបានអះអាងថា វាត្រូវបានហាមឃាត់ក្នុងសាសនាអុីស្លាម ដូច្នេះ​ទើប​​មិន​អាច​ប៉ះ​ពាល់​ជាតិ​ស្រវឹង​​បាន។

​​​ការ​ថត​រូប​​កាន់​ស្រា​បៀរ​នេះ គឺ​ដោយសារ​តែ​ក្រុម​យក្ស​អាល្លឺម៉ង់ FC Bayern Munich ​បាន​ចាប់​ដៃ​គូ​សហការ​គ្នា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ក្រុមហ៊ុន​ស្រា​បៀរ​ Paulaner ​ដែល​តម្រូវ​ឲ្យ​​​អ្នកចាត់ការ និង​​កីឡាករ​​ឆ្នើម​ក្នុង​ក្រុម​​ទាំង​អស់ ចូល​រួម​ជាមួយ។

គួរដឹងថាកីឡាករដែលប្រកបអាជីពនៅក្នុងក្របខណ្ឌ Bundesliga លីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ ពួកគេតែងតែប្រារព្ធពីធីបុណ្យ​ស្រា​បៀរ­អុកថូប៊ើរហ្វេស​ (Oktoberfest) ហើយកីឡាករទាំងអស់ រួមទាំងគ្រូបង្វឹកនាំគ្នាផឹកស្រាយ៉ាងសប្បាយរីករាយជារៀងរាល់ឆ្នាំ៕

Share.