ភ្នំពេញ៖បុរសជនជាតិចិនមួយក្រុមបេីករថយន្តព្រូសក្នុងល្បឿនរេចង្កូតទៅបុកកង់បីឥណ្ឌាពេញ ទំហឹងបណ្តាលអោយ ក្រឡាប់ផ្អៀងទាំងអធ្រាត្រ។

ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ០២:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន រថយន្តព្រូសពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BI-6218 ធ្វេីដំណេីរទិសដៅ ពីខាងកេីតមកលិច។លុះមកដល់ចំណុចកេីតហេតុ ស្រាប់ តែបុកគ្នាជាមួយនឹង កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1N-6754 បណ្តាលអោយកង់បីឥណ្ឌា ក្រឡាប់។ ចំណែកឯរថយន្តរងការខូចខាត ខ្ទេចផ្នែកជំហៀងខាងស្តាំយ៉ាងដំណំ និងម្ចាស់កង់បីឥណ្ឌា រងរបួស ឈាមស្រោចពេញផ្ទៃមុខ។

ក្រោយនៅពេលកេីតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ចូនទៅសង្រ្គោះខ្លួនឯង។ ចំពោះរថយន្តនិង កង់បីឥណ្ឌា ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក ធ្វេីការវាល់វែង រួចយកទៅរក្សាទុក ដេីម្បីចាត់ការតាមនិតិវិធី៕

អត្ថបទ និង រូបភាព៖ទូច វិច្ចិកា

Share.